Home  |  Contact Us
» ACC Acknowledgment
» Ministry of Educaiton Youth & Sport Acknowledgment
» Criteria of staff recruitment
» Foundation committees
» Principle and criteria of student selecting
» Role and responsibility
» Strategies
» Principles of Transferring Credit
» Foundation Structure

ព្រះរាជាណាចក្រកម្ពុជា
ជាតិ    សាសនា    ព្រះមហាក្សត្រ

រៀបចំដោយគណកៈម្មការរៀបចំកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន
លោក អ៊ិច សេង
លោក បាន ថេរ៉ូ
លោក លឹម ដឺលុច
លោក ហោ ចាន់រដ្ឋា

លោក ប៊ុន្នី វឌ្ឍនៈបញ្ញា


ឆ្នាំសិក្សាថ្នាក់មូលដ្ឋាន

(FOUNDATION STUDY)

សេចក្តីផ្តើម

ឆ្នាំសិក្សាមូលដ្ឋានគឺជាឆ្នាំសំខាន់បំផុតក្នុងការទាក់ទាញឱ្យនិស្សិតចូលរៀន ថាតើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បី ឱ្យនិស្សិតយល់ ថាវាជាឆ្នាំសំខាន់បំផុតសម្រាប់ជីវិតសិក្សារបស់ពួកគេ ហើយត្រូវតែចេះជ្រើសរើសគ្រឹះស្ថាន ណាមួយដែលពួកគេត្រូវរៀន សាកលវិទ្យាល័យមេគង្គកម្ពុជាចាត់ទុកឆ្នាំសិក្សាមូលដ្ឋានគឺជាឆ្នាំគ្រឹះ ដែលនិស្សិតត្រូវតែទទួលស្គាល់ចំណេះដឹងមូលដ្ឋាន ដើម្បីងាយស្រួលដល់ជីវិតសិក្សារបស់ និស្សិតទាំងមូលហើយនិងអាចជួយដឹកនាំពួកគេឱ្យចេះស្រលាញ់ និង ជឿជាក់លើតម្លៃនៃការសិក្សានិងគុណភាពនៃការអប់រំ វាក៏ជា ប្រយោជន៍ដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ និង ឱកាសសម្រាប់បន្តការសិក្សាឲខ្ពង់ខ្ពស់ សម្រាប់តទៅអនាគត។

ទស្សនវិស័យ  VISION

សាកលវិទ្យាល័យមេគង្គកម្ពុជានឹងជាសាកលវិទ្យាល័យឈានមុខគេក្នុងចំណោមសាកលវិទ្យាល័យឈានមុខគេ ៥ក្នុងការបណ្តុះ បណ្តាល ធនធានមនុស្សនៅកម្ពុជា ដែលទទួលស្គាល់ដោយសហគមន៍ជាតិ និង អន្តរជាតិឆ្នាំ២០០៥

បេសកកម្ម MISSION
- បុគ្គលិក និង សាស្ត្រាចារ្យប្រកបដោយគុណភាព
- ជំរុញលើកទឹកចិត្តបុគ្គលិក និង បណ្តុៈនិស្សិតឱ្យមានស្មារតីក្នុងការសិក្សានិងប្រឹងប្រែងដោយខ្លួនឯង
- ធ្វើឱ្យមានគុណភាពសិក្សាក្នុងបរិបទជាតិ និង អន្តរជាតិ
- ជាកន្លែងប្រកបដោយគុណភាពសម្រាប់អ្នកសិក្សា
គោល ដៅ  GOAL
- និស្សិតនឹងទទួលស្គាល់ចំណេះដឹងមូលដ្ឋាន ដ៏ទូលំទូលាយ នៅពេលបញ្ចប់ឆ្នាំសិក្សាមូលដ្ឋាន។
- នឹងផ្តល់សារៈប្រយោជន៍ និង ប្រសិទ្ធិភាពខ្ពស់សម្រាប់ជីវិតប្រចាំថ្ងៃ
- មានស្តង់ដារលើប្រព័ន្ធគ្រប់គ្រង និង កម្មវិធីសិក្សា
គោលបំណង OBJECTIVE
- ធ្វើឱ្យមានកម្មវិធីសិក្សា ស្របទៅនឹងតម្រូវការការងារក្នុងសម័យសាកលភាវូនីយកម្ម
- ធានាបាននូវគុណភាពសិក្សាដែលស្របតាមគោលការណ៍របស់  ACC
- ទទួលស្គាល់ពីសហគមន៍អ្នកសិក្សាជាតិ និង អន្តរជាតិ

សកម្មភាពជាក់លាក់  SPECIFIC ACTIVITIES
- គ្រប់គ្រងទិន្នន័យឲបានច្បាស់លាស់
- គាំទ្រជាធនធានសម្រាប់ការរៀន និង ការបង្រៀន
- ភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់
- ជ្រើសរើស វាយតម្លៃ និង លើកទឹកចិត្តសាស្ត្រាចារ្យ
- តាមដាន និង ត្រួតពិនិត្យជាប្រចាំ នូវកិច្ចការដែលបានដាក់ជូន
- ផ្តល់ការណែនាំ និង ផ្តល់ប្រឹក្សាដល់និសិ្សត  (Course Advising)
- បង្កើតមជ្ឈមណ្ឌលសម្រាប់ការសិក្សាល្អបំផុត  (Mekong Academic Supporting Centre for Excellence)
- បង្កើតទំនាក់ទំនងជាមួយគ្រឹះស្ថានអប់រំក្នុង និង ក្រៅប្រទេស
1  2   3   4   5   6  .... បន្ទាប់  | ទំព័រចុងក្រោយ
Home  |   Site Map  |   Contact Us