|
|
|
សាកលវិទ្យាល័យមេគង្គកម្ពុជាបានរៀបចំនូវគោលការណ៍មួយចំនួនដូចខាងក្រោម ក្នុងន័យដើម្បីសំរួលអោយមាន ភាពងាយស្រួល ដល់ការផ្ទេរក្រេឌីតរបស់និស្សិតពីស្ថាប័ន អប់រំផ្សេងមកសាកលវិទ្យាល័យមេគង្គកម្ពុជា ក៏ដូចជាការផ្ទេរក្រេឌីតរបស់និស្សិតសាកល វិទ្យាល័យទៅស្ថាប័នអប់រំដទៃទៀតផងដែរ
|
|
- សាកលវិទ្យាល័យមេគង្គកម្ពុជាតំរូវអោយនិស្សិតបញ្ជាក់ព្រឹត្តិប័ត្រពិន្ទុពីស្ថាប័នអប់រំដែលខ្លួនបាន សិក្សាកន្លងមក
- គណៈគ្រប់គ្រងសាកលវិទ្យាល័យមេគង្គកម្ពុជា សូមរក្សាសិទ្ធិក្នុងការត្រួតពិនិត្យ និង វាយតម្លៃលើព្រឹត្តិប័ត្តិពន្ទុរបស់និស្សិត ដោយធ្វើការប្រៀបធៀបកម្មវិធីសិក្សាជាក់ស្តែងរបស់សាកលវិទ្យាល័យ និង ស្ថាប័នអប់រំដែលនិស្សិតបានធ្វើការសិក្សារួចមក
- ក្នុងករណីដែលនិស្សិតបានសិក្សាចប់កម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន សាកលវិទ្យាល័យមេគង្គកម្ពុជា សូមរក្សាសិទ្ធិ ក្នុងការវាយតម្លៃ ចំនួនក្រេឌីតលើមុខវិជ្ជាទាំងអស់ ដែលនិស្សិនសិក្សាសម្រាប់ឆ្នាំមូលដ្ឋាន ទៅតាមស្ថាប័នដែល ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និង កីឡា និង គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ។
- ប្រសិនបើ និស្សិតសិក្សាមិនទាន់ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានទេនោះ សាកលវិទ្យាល័យនឹងធ្វើការវាយតម្លៃតាម ចំនួនក្រេឌីត ដែលនិស្សិតទទួលបានជាក់ស្តែង ។
សាកលវិទ្យាល័យមេគង្គកម្ពុជាសូមរក្សាសិទ្ធិក្នុងការសំរេចអោយនិស្សិត ធ្វើការសិក្សាបំពេញក្រេឌីតបន្ថែមលើ មុខវិជ្ជាណា ដែលសាកលវិទ្យាល័យពិនិត្យឃើញថា ជាមុខវិជ្ជាចាំបាច់សម្រាប់ជំនាញ ដែលនិស្សិតបានផ្ទេរមកសិក្សា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ។ |
|
- សាកលវិទ្យាល័យមេគង្គកម្ពុជាតំរូវអោយនិស្សិតបញ្ចាក់ព្រឹត្តិប័ត្រពិន្ទុពីស្ថាប័នអប់រំដែលខ្លួនបាន សិក្សាកន្លងមក
- គណៈគ្រប់គ្រងសាកលវិទ្យាល័យមេគង្គកម្ពុជាមានសិទ្ធិក្នុងការត្រួតពិនិត្យ និង វាយតម្លៃលើព្រឹត្តិប័ត្រពិន្ទុ របស់និស្សិត ដោយធ្វើការប្រៀបធៀបកម្មវិធីសិក្សាជាក់ស្តែងរបស់សាកលវិទ្យាល័យ និង ស្ថាប័នអប់រំដែលនិស្សិតបានធ្វើការសិសក្សារួចមក ។
- ក្នុងករណីដែលនិស្សិតបានសិក្សាចប់កម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន សាកលវិទ្យាល័យមេគង្គកម្ពុជា សូមរក្សាសិទ្ធិ ក្នុងការវាយតម្លៃ ចំនួនក្រេឌីតលើមុខវិជ្ជា ដែលនិស្សិតបានសិក្សាសម្រាប់ឆ្នាំមូលដ្ឋាន ទៅតាមស្ថាប័នដែលទទួល ស្គាល់ដោយក្រសួងអប់រំ យុវជន និង កីឡា និង គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ។
- ប្រសិនបើនិស្សិតសិក្សាមិនទាន់ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានទេនោះសាកលវិទ្យាល័យនឹងធ្វើការវាយ តម្លៃតាម ចំនួនក្រេឌីត ដែលនិស្សិតទទួលបានជាក់ស្តែង ។
- សាកលវិទ្យាល័យសូមរក្សាសិទ្ធិពេញលេញក្នុងការសំរេចអោយនិស្សិត សិក្សាបំពេញក្រេឌីតលើមុខវិជ្ជាតំរង់ទិស សម្រាប់ឆ្នាំមូលដ្ឋាន និង មុខវិជ្ជាដទៃទៀត ដែលសាកលវិទ្យាល័យពិនិត្យ ឃើញថាជាមុខវិជ្ជាចាំបាច់សម្រាប់ ជំនាញ ដែលនិស្សិតជ្រើសរើសសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា
|
|
- និស្សិតដែលសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា មានសេរីភាពពេញលេញ ក្នុងការសំរេចចិត្តសម្រាប់អនាគត នៃការសិក្សារបស់ខ្លួន ដោយសាកលវិទ្យាល័យពុំមានបំណងណាមួយ ដែលរារាំងដល់និស្សិតដែលពុំមានឆន្ទៈសិក្សា នៅសាកលវិទ្យាល័យមេគង្គកម្ពុជាឡើយ។
- និស្សិតទាំងអស់ដែលសិក្សានៅ សាកលវិទ្យាល័យមេគង្គកម្ពុជា មានសិទ្ធិពេញលេញ ក្នុងការដាក់ពាក្យសុំលិខិត បញ្ជាក់ការសិក្សា ព្រឹត្តិប័ត្រពិន្ទុរបស់ខ្លួន ដោយនិស្សិតគ្រាន់តែគោរពតាមគោលការណ៍បទបញ្ជាផ្ទៃក្នុងដែលមាន ចែងដោយសាកលវិទ្យាល័យមេគង្គកម្ពុជាតែប៉ុណ្ណោះ
- ក្នុងករណីដែលនិស្សិត មិនបានបំពេញ មិនគោរពតាមលក្ខខណ្ខដែលមានចែងនៅក្នុងគោលការណ៍បទបញ្ជា ផ្ទៃក្នុងរបស់សាកលវិទ្យាល័យទេនោះសាកលវិទ្យាល័យសូមរក្សាសិទ្ធិក្នុងការផ្អាកការចេញជូនលិខិតបញ្ជាក់ការសិក្សា ព្រឹត្តិប័ត្រ និស្សិតរូបនេះមួយរយៈសិន ដើម្បីឱ្យនិស្សិតបំពេញលក្ខខណ្ឌអោយ ចប់សព្វគ្រប់ទៅតាមការដែលបានកំណត់។
- សាកលវិទ្យាល័យមិនទទួលខុសត្រូវចំពោះការខាតបង់នូវចំនួនក្រេឌីតរបស់និស្សិត ដែលបានធ្វើការផ្ទេរការសិក្សា ពីសាកលវិទ្យាល័យមេគង្គកម្ពុជាទៅគ្រឹះស្ថានអប់រំដទៃទៀតឡើយ។
|
|
|